2023-05-30 06:05
427


ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញដឹកនាំ ក្រុមការងារចុះពិនិត្យមើល ដើមផ្កាក្ងោក ចំនួន ៨០០ដើម ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ២ឆ្នាំ នៅអបតាមដងផ្លូវនានាក្នុងខេត្ត នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា៖ នៅថ្ងៃអនាគត់ កូនឈើ និងដើមផ្កា រាប់ពាន់ ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឱ្យមានការ ចូលរួមពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជា គម្របបរិស្ថានបៃតងក្នុងខេត្ត ។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំង ការ   កែ រ លម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការ ងារ ចុះពិនិត្យមើល ដើមផ្កាក្ងោក ចំនួន ៨០០ដើម ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ២ឆ្នាំ នៅអបតាមដងផ្លូវនានា ក្នុងខេត្ត ហើយបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថានៅឆ្នាំក្រោយ ដើមផ្កាក្ងោក នេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញទីរួមខេត្ត ក្នុងនោះរដ្ឋបាលខេត្ត គ្រោងដាំដើមផ្កាក្ងោកនេះ ចំនួន ១០០០ដើម បន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានា ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីជំនាញ និង ពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ  ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃ ផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាតបរិស្ថា
នល្អ សុខភាពមាំមួន។