2024-02-18 01:02
82

កំពង់ស្ពឺ៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥និង២៥ នាទីព្រឹក ថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះខាងលើនេះមានទំហំ ៥ម៉ែត្រ×៦ម៉ែត្រ សង់អំពីឈើជញ្ជាំងក្ដា ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះពេជ្រ សុន ភេទស្រីអាយុ៧០ឆ្នាំ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ។ 
   នៅក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចមិនបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារតែទទួលបានព័ត៌មានពីប្រជាពលរដ្ឋយឺតពេល ។
   ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងសមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីទុស្សេខ្សែភ្លើង ។