2023-12-04 03:12
223

ភ្នំពេញ៖     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវ ៥៩២ កែងនឹងផ្លូវ៣១៣  ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរត់តាក់ស៊ីឯកជនម៉ាកហាយលែនឌ័រមួយគ្រឿង ឆ្លងផ្លូវក្នុងល្បឿនជ្រុលទៅបុករថយន្តRange Roverពីចំហៀងខាងស្ដាំរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងបួស។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតាក់ស៊ីឯកជនមួយគ្រឿងម៉ាកហាយលែនឌ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2S-8375ធ្វើដំណើរតាមបណ្តោយផ្លូវ ៣១៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ ៥៩២ក៏ជ្រុលទៅបុកថយន្តRange Roverមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AZ-0298បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩២ ពីកើតទៅលិចចំពីចំហៀងខាងស្ដាំពេញទំហឹងបណ្តាលខូចខាតទ្វាររថយន្តទាំងពីរយ៉ាងដំណំ។ ចំណែករថយន្ត ហាយលែនឌ័រខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយខាងភាគីរថយន្តបង្កបានព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យស្អាតឡើងវិញនិងតម្កល់លុយទុកចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿង៕