2024-02-27 08:02
138

ភ្នំពេញ : សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីសម្លាប់ជនជាតិតួគី នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ កាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
   តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ទី២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ទី ៣. ឈ្មោះ ប៉ាវ គន្ធសុធា ភេទប្រុស ទី៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ទី៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និងទី៦.ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។
   សូមរំលឹកផងដែរថា កាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីវាយសម្លាប់ជនជាតិទួរគី ម្នាក់នៅចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ យូហ៊្វុក អូនធូក អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។
   ប្រភពបន្ថែមថាមុន ពេលកើតហេតុដោយមានមនុស្សមួយក្រុម អង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ខណៈជនរងគ្រោះ បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល បន្ទាប់មកពុំដឹងថា មានរឿងអ្វីនោះទេ ជនរងគ្រោះ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះជួល បន្ទាប់មកស្រ្តីជាម្ចាស់បន្ទប់ជួលបានឡើងទៅមើល និងសួរនាំបែរជាជនរងគ្រោះ ទាញញញូដេញវាយបណ្តាលឲ្យ រងរបួសស្រាល បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួសជាហេតុធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។
   បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់  អធិការដ្ឋាននគរបាលខ័ណ្ឌដូនពេញដើម្បីធ្វើការសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។