2023-08-13 09:08
264


ភ្នំពេញ៖ រថយន្តស៊េរីទំនើបៗ ចំនូន ០២គ្រឿង បានបុកគ្នាពេញមួយទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ នៅវេលាម៉ោង ១និង៣៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
,   ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត ម៉ាក FIAT ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កម្ពុជា LSL.8787 បើកឆ្លងផ្លូវត្រូវរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-8124 បុកបណ្តាលឲ្យខូចខាតទាំងសងខានប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។ 
   ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង ព្រមទាំងយករថយន្តទាំង ០២ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕