2024-01-17 02:01
127

ខេត្តព្រះសីហនុ៖  កាលពីល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោយសាលាបូស្គូ នៅក្រុមទី១៨ ភូមិ៥ ក្រុង/ខេត្តព្រះសីហនុបុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌ បានធ្វើសកម្មភាពបាញ់សម្លាប់នារីជាសង្សាររួចបាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ស៊ីវ អេងពីស៊កន្និកា ភេទស្រី ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ត្រូវជាម្ចាស់ផ្ទះ មុនពេលកើតហេតុនៅថ្ងៃទី ១៥ខែមករា២០២៤ វេលាម៉ោង ២២និង០០នាទី ឈ្មោះ កែវ ស្រីណេត (ជនរងគ្រោះ) បានខ្ចីសោរផ្ទះ របស់នាងខ្ញុំនៅក្នុងហាងលក់ដូរដើម្បីស្នាក់នៅជាមួយមិត្តប្រុសរបស់គាត់ឈ្មោះ ម៉េត និវន្តែ (ជនរង គ្រោះ) ពេលនោះខ្ញុំក៏បានអោយកូនសោរទៅពួកគាត់ បន្ទាប់ពីបានកូនសោរហើយពួកគាត់ក៏បានជិះម៉ូតូកង់បីមកផ្ទះរបស់ខ្ញុំ ចំពោះនាងខ្ញុំវិញនៅលក់បន្តរហូតដល់ម៉ោង ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី ១៦ខែមករា ២០២៤ ពេលនាងខ្ញុំមកពីលក់វិញ បានចាក់សោរទ្វាររបងចូលមកក្នុងផ្ទះរួចដើរចូលមកគេង នៅក្នុងបន្ទប់នាងខ្ញុំគេងរហូតដល់ម៉ោងប្រហែល០៨និង០០នាទី ព្រឹក នាងខ្ញុំបានឮសូសំឡេងលាន់ ចំនួន០២លើក ដោយមិនដឹងថាជាសំឡេងអ្វីឡើយ រួចហើយក៏បានគេងបន្តទៀតរហូតដល់វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាងខ្ញុំក៏បានទៅគោះទ្វារបន្ទប់របស់ពួកគេទាំងពីរតែគ្មានអ្នកបើកទ្វារនោះទេ ក្នុង ពេលនោះក៏បើកទ្វារបន្ទប់ទៀតមើល ក៏ឃើញពួកគាត់មានស្នាមឈាមប្រឡាក់ក្បាលភ្លាមនោះនាងខ្ញុំក៏ បានបិទទ្វារវិញ រួចហើយមករាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។ 

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច័យ នគរបាលបច្ចេកទេស និង វិទ្យសាស្ត្រ សន្និដ្ឋានបានថា:ការស្លាប់របស់ជនរងគ្រោះទាំង០២នាក់ខាងលើគឺធ្វើអត្តឃាតដោយខ្លួនឯង សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអូរត្រេះ៕