2023-10-11 11:10
286

ខេត្តស្វាយរៀង៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ធ្វើឡើងនាព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួម
លោកសុខារ៉ាម  អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) នៅស្រុករមាសហែក។

ពីសំណាក់ លោកស៊ូម៉ុល អភិបាលស្រុករមាសហែកលោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុកលោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក  លោក-លោកស្រីជាប្រធានអនុប្រធានមន្ទីរ-អង្គភាព នានាជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល លោក-លោកស្រីចៅមេឃុំ ក្រុមប្រឹក្សាឃុំ ជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះលោក សុខារ៉ាម អភិបាលរងខេត្តបានមានប្រសាសន៍ថា: សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកនិងឃុំ នាពេលនេះគឺជាការរៀបចំឡើងដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រនិងសកម្មភាពនានារបស់បណ្ដាមន្ទីរអង្គភាពជំនាញនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិតាមរយៈការវិភាគនិងចចាររវាងមន្ទីរអង្គភាពនិងអង្គការនានាជាមួយស្រុកឃុំ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្ដុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្កានុពលនិងធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឲ្យបានកាន់តែប្រសើរឡើងដែលមានកិច្ចសហប្រតិបត្តិការល្អដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាពជាជាងការធ្វើ សកម្មភាពតែឯងឯង។

ចំពោះក្រុមប្រឹក្សាឃុំត្រូវ លើកសំណួរចំពោះមន្ទីរអង្គភាពនិងអង្គការពាក់ព័ន្ធដែលបានគាំទ្រហើយមិនទាន់បានអនុវត្តឬក៏អនុវត្តបន្ទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។
ដូច្នេះយើងត្រូវប្រើឱកាសនេះសម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរអង្គភាពអង្គការនានានិងសប្បុរសជនអំពីកិច្ចការផ្ដល់សេវាយ៉ាងណាដែលល្អប្រសើរឬក៏បង្ហាញអំពីបញ្ហារួមដែលកើតមាននៅតាមបណ្ដាឃុំសង្កាត់ភាគច្រើនក្នុងដែនដីរបស់ខ្លួនគេមិនអាចដោះស្រាយបញ្ហាតាមសង្កាត់នីមួយៗដាច់ដោយឡែកពីគ្នាបានទេ។

លោក ក៏បានសង្កត់ធ្ងន់ថា: ចំពោះមន្ទីរអង្គភាពជំនាញគឺជាការជួយកំណត់ឲ្យបានថាតើកន្លែងណាដែលអាចអនុវត្តសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានស្របតាមអទិភាពជាតិនិងខេត្តទៅខ្លួនមានត្រូវតែឆ្លើយបំភ្លឺជូនឃុំពាក់ព័ន្ធនិងអង្គសិក្ខាសាលានៅមូលហេតុទាំងឡាយដែលបានគាំទ្ររួចហើយប៉ុន្តែមិនបានអនុវត្តឬមិនទាន់បានអនុវត្តក្នុងកិច្ចព្រមព្រៀងនាឆ្នាំកន្លងទៅ។

ក្នុងឪកាសនោះដែរ លោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានថ្លែងអំណរគុណចំពោះវត្តមានអស់លោក លោកស្រីប្រធានតំណាងមន្ទីរពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ របស់លោកលោកស្រី ជាសមាជិក អង្គសិក្ខាសាលាទាំងអស់ពិសេស សូមថ្លែងអំណរគុណ នាយិកាទីចាត ការផែនការនិងវិនិយោគរដ្ឋបាលខេត្ត មន្ទីរផែនការ ការិយាល័យផែនការនិងគាំទ្រឃុំ បានជួយឧបត្ថម្ភ ទាំងស្មារតី សម្ភារៈ ធ្វើឲ្យស្រុករំដួលយើងខ្ញុំបានរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកល ២០២៤-២០២៦ ស្រុក និងឃុំនៅថ្នាក់ស្រុកនាថ្ងៃនេះបានល្អប្រសើរនិងដោយជោគជ័យ ។

លោកបន្តថា អស់រយៈពេលពេញមួយព្រឹកនេះដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ រំកិលឆ្នាំ ២០២៤-២០២៦ ស្រុក និងឃុំ នៅថ្នាក់ស្រុកប្រព្រឹត្តិទៅបានល្អប្រសើរ សំណេរតម្រោងលើកឡើងរបស់ ឃុំទាំង ១៦ ឃុំ រួមមាន២៩ តម្រោង មានការ គាំទ្រវា… គម្រោង ស្មើនិង>>1%។ ជាលទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវគោលបំណង និងឆន្ទៈរបស់អស់លោក លោកស្រី ដើម្បី ចូលរួមអនុវត្ត វិមជ្ឈការ វិសហមជ្ឈការ និងជាការកំណែទម្រង់ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុង អាណត្តិទី៧នេះទៀតផង។

ក្នុងនាមលោកជា អភិបាលស្រុករមាសហែក សូមសន្យាថានឹងជួយគាំទ្រនិងសម្របសម្រួលតម្រង់ទិស ចំពោះ ក្រុមប្រឹក្សាឃុំ នៅទាំងស្រុក ធានាបាននូវប្រសិទ្ធិភាពការងាររដ្ឋបាលនិងអំពាវនាវដល់ អង្គការជាតិ អង្គការអន្តរជាតិទាំងឡាយដែលមានមានបំណងចង់ជួយគាំទ្រគម្រោងដែលនៅសេសសល់ផងដែរ ៕