2023-04-15 11:04
420

សៀមរាប៖ បន្ទាប់ពីមានការរិះពីណាក់ប្រជាពលរដ្ឋ ដែលចូលទៅទស្សនា និងកម្សាន្តលេងក្នុងក្រុងកែប ត្រូវបង់លុយរថយន្តតម្លៃ៦០០០រៀលនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នេះ សួរទៅលោកចៅហ្វាយខេត្តកែបថា តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Samnang Nov បានសរសេរថា "គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែជាត្រូវមកខកចិត្តនិង រឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើ តែខេត្តនេះ ប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់ មិនឈប់ក៏ត្រូវបងលុយដែរ)"។

គណនីដដែលបានសរសេរទៀតថា "រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រង ខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀតតើ លោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបជា មកយក លុយទាំងអស់បែបនេះ"។  គណនី Samnang Nov បានបន្ថែមថា "សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង"។

បន្ទាប់ពីមានការរិះពីប្រជាពលរដ្ឋ គ្រាន់តែបើករថយន្តឆ្លងកាត់ត្រូវបង់លុយថ្លៃអនាម័យ ៦០០០រៀលភ្លាម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមបណ្តាញតេលេក្រាមសួរទៅចៅហ្វាយខេត្តយ៉ាងដូច្នេះថា តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?

សូមបញ្ជាក់ថា ករណីយកលុយថ្លៃសំបុត្ររថយន្តដែលបើកឆ្លងកាត់ក្រុងកែប នារដូវចូលឆ្នាំថ្មី មិនមែនទើបតែកើតមានទេ គឺជារឿងដដែលៗច្រើនឆ្នាំកន្លងមកហើយ៕