2023-11-07 10:11
314

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ខែ វិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៨និង៤០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោក វរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានមុខសញ្ញាលួច០១នាក់ឈ្មោះ ថា ចាន់ធឿនភេទប្រុស រស់នៅភូមិពពាលខែ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង និងដកហូតបាន៖

-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកសាំស៊ុង០១គ្រឿងនិងម៉ាកថិចណូ០១គ្រឿង)នាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។ 
សូមជម្រាបថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សឿន ពៅ ភេទស្រី អាយុ៦៤ ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលក្នុងលំនៅដ្ឋានលួចយក(ប្រាក់និងទូរស័ព្ទដៃ) កាលពីថ្ងៃទី០៣ខែ វិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង១៨និង៣០នាទី។ 

-សម្ភារៈបាត់បង់រួមមាន៖
-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល
-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាំស៊ុង០១គ្រឿងនិងម៉ាកថិចណូ០១គ្រឿង)
-កាបូបស្ពាយពណ៌ខ្មៅចំនួន និងសម្ភារៈមួយចំនួនទៀត។

ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ ខ្លួននិងដកហូតវត្ថុតាង។ 
ពេលនេះមន្ត្រីនគរបាលស្រុកថ្មគោលបានរៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី រីឯវត្ថុតាង ប្រគល់ជូនជនរងគ្រោះវិញ៕