2023-10-03 01:10
728

តាកែវ៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក AE MSJ និងក្រុមការងារបានអញ្ចើញចូលរួមដាក់កម្រងផ្កា និងសូមចូលរួមរំលែកៗមរណៈទុក្ខដ៏ក្រៀមក្រំក្នុងពីធីបុណ្យសពលោកយាយបង្កើតកញ្ញា ឈួន ណាគ្រី ជំនួយការ ជាប្រធានលេខាធិការផ្ទាល់របស់សមាគមដែលទទួលមរណៈភាពដោយជរាពាធ។ 
កម្មវិធីបុណ្យសពលោកយាយបង្កើតកញ្ញា ឈួន ណាគ្រី បានប្រារព្វធ្វើនៅឯស្រុកកំណើត ភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។ |

នាឱកាសនោះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រនិក AE MSJ តំណាងឲ្យសមាជិកសមាជិការបស់ទាំងអស់បានចូលរួមចែករំលែកកញ្ញា ឈួន ណាគ្រី និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយបាត់បង់នូវ ម្តាយបង្កើត លោកយាយ លោកយាយតួន ដែលជាអ្នកមានគុណដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន។ 

ជាការរួមចំណែកទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានសមាគម AE MSJ រួមដំណើរដោយលោក អ៊ួង មករា អនុប្រធាន និងលោក អ៊ុំ វ៉ារី មេធាវីរបស់សមាគមបាននាំយកនូវអង្គ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួនដែលបានមកពីការរួមចំណែករបស់បងប្អូនសមាជិកសមាជិកាសមាគមចូលរួមបុណ្យសពដោយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។ 

ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមបានដឹកនាំសមាជិកនាំយកកម្រងផ្កាចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយកញ្ញា ឈួន ណាគ្រី និងក្រុមគ្រួសារ ដោយមានសមាជិកចូលរួមចំណែក ដូចខាងក្រោម៖ 
១- លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម និងលោកស្រីថវិកា ១លានរៀល 
២- លោកមេធាវី អ៊ុម វ៉ារី  ២០ម៉ឺនរៀល 
៤- លោក ប៉ម មេសា ៤ម៉ឺនរៀល 
៣-លោក ខែត សុធា ១០ម៉ឺនរៀល 
៥- កញ្ញា ផល្លី ៥ដុល្លារ 
៦- ក្រុមការងារអង្គភាពខេបូឌាប៉ុស្តិ៍ ថវិកា ២៩៦ ០០០រៀល និងអង្គ១បាវ 
៧- លោក ភួង រដ្ឋា ២៥ដុល្លា 
៨- លោក ស៊ាង ប៊ុនសុង ១០ដុល្លារ 
៩- លោក ប៉ែន ឆន ១០ដុល្លារ 
១០- លោក ម៉ុន សាមាស ៤ម៉ឺនរៀល
១១- លោក ស៊ន រតនា ១០ដុល្លារ 
១២- លោកមេធាវី លាង ប៊ុនរ៉ា ៣០ដុល្លារ 
១៣- លោកស្រីមេធាវី អ៊ុក កល្យាណ ៣០ដុល្លារ 
១៤- លោក យស់ សំរុង ១០ដុល្លារ 
១៥- លោក ហុក វិបុល ៥ម៉ឺនរៀល
១៦- លោក ចាន់ កែវមុន្នី ១៥ដុល្លា
១៧- លោក សេង សុខេង ១០ដុល្លារ 
១៨- លោក រ៉ម គីមហួរ ១០ដុល្លារ 
១៩- លោកស្រី ហៃ សៀងហួយ និងស្វាមី ២០ម៉ឺនរៀល 
២០- លោក អេង គីមអាង ២០ដុល្លារ 
២១- លោក សំ សារឿន ៥ម៉ឺនរៀល។

កញ្ញា ឈួន ណាគ្រី និងក្រុមគ្រួសារបានសំដែងការត្រេកអរ និងថ្លែងអំណរអរគុណយ៉ាងអណែកកប្បាការជូនចំពោះលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម និងសមាជិកសមជិកាដែលបានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំនាឱកាសដែលបាត់បង់ម្តាយ លោកយាយ លោកយាយតួន និងបានជូនកុសកផលបុណ្យដល់លោកប្រធាន និងសមាជិកសមាជិការទាំងអស់ជួបតែសេចក្តីសុខ សុភមង្គល និងសម្រេចកិច្ចការគ្រប់ភារកិច្ចផងដែរ៕