2023-09-06 05:09
188

ឥណ្ឌូនេស៊ី៖ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២ឥ២៣ នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។ 

ការចុះអនុស្សរណ:យោគយល់នេះ​ ត្រូវបានធ្វេីឡេីងរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជាជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A​CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព​។ 

អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖ 

១- សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង  ម៉ូឌែល ធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។ 

២- កំណត់នូវតម្រូវការធុរកិច្ច ដើម្បីអភិវឌ្ឍ កាលានុវត្តភាព ពាណិជ្ជកម្ម និង វិនិយោគ ក្នុង វិស័យ ស្រូវ អង្ករ និង ផលិតផល និងសេវាកម្ម កសិកម្មផ្សេងទៀត។ 

៣- លើកកម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ស្រូវ អង្ករ។ 

៤- ជំរុញ យុទ្ធសាស្រ្ត ប្រកប ដោយ ប្រសិទ្ធភាពក្នុងការដោះ ស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាសកសិធុរកិច្ចប្រកបដោយចីរភាព៕