2023-10-12 09:10
269

ភ្នំពេញ៖ ឧកញ៉ា ឈាង រ័ត្ន ស្វាមីម្ចាស់ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ និងម្ចាស់គម្រោងបុរី បុស្បា អ្នកស្រី នួន ស៊ុន្ទរី បានសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.ករសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន៎ធ្ងរ។ 

យោងតាមការផ្សាយលើបណ្តាញសង្គម និងមានតារាល្បីៗជាច្រើនរូបបានបង្ហោះចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពយ៉ាងព្រោងព្រាត ប៉ុន្តែមិនទាន់មានការអះអាងជាផ្លូវការណាមួយនៅឡើយទេ។ 

តាមព័ត៌មានបឋមនៅព្រមលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ឧកញ៉ា ឈាង រ័ត្ន ដែលមហាជនស្គាល់ថា ជាស្វាមីរបស់លោកស្រីនួន ស៊ុន្ទរី ថៅកែក្រុមហ៊ុនលក់អាហារបំប៉នសុខភាព និងសម្រស់ យីហោស្រីអូនសម្រស់ធម្មជាតិ បានទទួលមរណភាពដោយធ្វើអត្តឃាតចង.ករសម្លាប់ខ្លួន។ 

តាមប្រភពច្បាស់ការឧកញ៉ា ឈាង រ័ត្ន ពិតជាទទួលមរណភាពមែនដោយការធ្វើអត្តឃាតសម្លាប់ខ្លួន ព្រោះតែមូលហេតុមានវិបត្តិធ្ងន់ធ្ងររឿងវិបត្តិផ្ទាល់ខ្លួនធ្ងន់ធ្ងរ៕