2024-02-12 12:02
78

សៀមរាប៖ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីបងប្អូនជនជាតិចិន-វៀតណាមឆ្នាំមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបប្រមាណជាង ១១ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម បានចាប់ផ្តើមពីថ្ងៃទី០៩ រហូតដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។

របាយការណ៍បានបង្ហាញទៀតងា ក្នុងចំណោមភ្ញៀវទេសចរនោះមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០ ០០០នាក់។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧នាក់ កើនឡើង ចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥ ៤៨១នាក់។

ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់ភ្ញៀវទេសចរដែលចូលមកទស្សនា ដើរលេងកម្សាន្តតាមប្រាង្គប្រាសាទនានាក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភាពល្អប្រសើរផងដែរ៕