2023-06-22 10:06
258

 

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងក្មេងប្រុសស្រី០២នាក់ទៀតរងរបួសធ្ងន់ដោយសារត្រូវរន្ទះបាញ់កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្រះអ៊ំមាំង ស្ថិតក្នុងភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ។


នគរបាលប៉ុស្តិ៍ណាំតៅ បានឱ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡាច សាម៉ន ភេទស្រី អាយុ២៦ឆ្នាំ និងកូនប្រុស ស្រី០២នាក់ ម្នាក់អាយុ០៩ឆ្នាំនិងម្នាក់ទៀតអាយុ០៤ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង០៣នាក់ រស់នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖តាមការបំភ្លឺរបស់ឈ្មោះ ប៉ិន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តីថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកប្រពន្ធនិងកូនបើកគោយន្តកន្ត្រៃទៅលាងនៅចំណុចស្រះអ៊ំមាំង។ ពេលកំពុងលាងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ហើយជាអកុសល ពេលនោះប្រពន្ធរបស់ខ្លួនត្រូវរន្ទះបាញ់ស្លាប់ ចំណែកកូន០២នាក់ទៀតរងរបួសធ្ងន់ រីឯខ្លួនជាប្តីគ្រាន់តែសន្លប់។ ក្រោយពេលដឹងខ្លួនបានដឹកសពប្រពន្ធនិងកូនដែលរងរបួសយកមកផ្ទះ ហើយត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដោយសភាពរបួសធ្ងន់ធ្ងរកូនទាំង០២នាក់ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប  ៕