2024-03-29 04:03
53

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានធ្វើការបញ្ជូនខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ពានករណីបើកល្បែងស៊ីសង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 

គួររម្លឹកថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិថ្មដា  សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ជនសង្ស័យ៖ ចំនួន ០៨នាក់ ស្រីចំនួន ០៥នាក់។ ចំណែកសម្ភារៈចាប់យក៖ 
-ទូបាញ់ត្រីចំនួន ០៧គ្រឿង
-តុបៀរបាការ៉ាត់ចំនួន ០៨គ្រឿង
-ទូចូកឃ័រចំនួន ០១
-កុំព្យូទ័រលើតុចំនួន ០៣គ្រឿង។ 
 បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕