2023-06-28 05:06
802

ខេត្ត​សៀមរាប​៖​ មន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលរូបគេបើកម៉ូតូម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកដើមឈើនៅតំបន់អង្គរទាំង​កំរោល​។ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង ២២និង១០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាល បេតិកភ័ណ្ឌ P.03 ប្រហែល១០០ ម៉ែត្រ (ផ្លូវកូម៉ៃ) ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តី​ជំនាញ​ចរាចរណ៍​ បានបញ្ជាក់ថា​  អ្នកបើកបរ ឈ្មោះ ហាវ ស្នា ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ 

សូមជម្រាបជូនថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយខ្លួនឯង​ខណៈ​ជនរងគ្រោះ​បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C.125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1X-9318​ ទៅបុកគល់ឈើ​ ក្នុងទិសដៅពីខាងជើងទៅខាងត្បូង បណ្ដាលឱ្យស្លាប់តែម្ដង (មិនពាក់មួកសុវត្ថិភាព)។ 

ក្រោយ​កេីត​ហេតុ​មន្ត្រីនគរបាលចរាចរណ៍ បានវាស់វែង រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕