2023-07-10 03:07
345

ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរ ចំនួន ០២នាក់ បានចាញ់លកល្បិចក្រុមទម្លាក់យោងលួងលោមដោះយកគ្រឿងអលង្កាអស់ពីខ្លួនរលីង ខណៈពេលធ្វើដំណើរចេញពីបន្ទប់ជួលទៅធ្វើការនៅរោងចក្រ ហើយត្រូវក្រុមជនសង្ស័យប្រើល្បិចរើសបានកញ្ចប់មាសហៅទៅចែកគ្នា ដោយភាពឆោតល្ងង់ និងលោភលន់ចង់បានរបស់គេ ចុងក្រោយទឹកភ្នែកជូតក្បាលជង្គង់ យករបស់ពិតដូរយករបស់កាឡៃ។

 ករណីទម្លាក់យោងខាងលើ បានកើតមានឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរ ទាំង ០២នាក់ ជាមិត្តភក្ដិនឹងគ្នាស្នាក់នៅបន្ទប់ជួលជាមួយគ្នា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ មានស្រុកកំណើតខេត្តកំពង់ធំ ក្នុងម្នាក់ៗឆាញ់បោកជនល្មើសអស់ខ្សែដៃ ខ្សែក ក្រវិលពីខ្លួនរលីង។

 តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ០២នាក់មិត្តភក្តិបាននាំគ្នាចេញដំណើរពីបន្ទប់ជួលដើរឆ្ពោះទៅកាន់រោងចក្រដើម្បីបំពេញការងារដូចសព្វដង ប៉ុន្តែនៅពាក់កណ្តាលផ្លូវស្រាប់តែមានស្ត្រីម្នាក់មកសួររឿងមានគេជ្រុះកញ្ចប់មាស ភ្លាមៗនោះស្រាប់តែមានស្ត្រីម្នាក់ទៀត ដើរមកប្រាប់ថា កុំមាត់រូបគេរើសបាន និងបង្ហាញឲ្យឃើញថង់ក្រហមមានគ្រឿងលោហៈធាតុ ពណ៌ក្រហម រួចប្រាប់ថា យើងយកទៅលក់ចែកគ្នាហើយបញ្ចុះបញ្ចូលល្បួងនាំជនរងគ្រោះទាំង ០២នាក់ ជិះតាមម៉ូតូ ចំនួន ០២ គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទាឈប់ និងធ្វើសកម្មភាពហុចថង់ក្រហមឲ្យនារីរងគ្រោះ និងដោះយកគ្រឿងអលង្ការអ្នលទាំង ០២ នាក់ អស់រលីងពីខ្លួន។ 

 បន្ទាប់មកប្រាប់ឲ្យរង់ចាំពួកគេយកខ្សែកដែលរើសបាននោះទៅលក់ ហើយគេចខ្លួនបាត់រហូត លុះដល់វេលាម៉ោង ៧និង៣០នាទី ហួសម៉ោងចូលធ្វើការរោងចក្រមិនឃើញក្រុមទាំងនោះវិលវិញមិនអស់ចិត្តស្រាយមាត់ថង់មើលឃើញខ្សែកទំហំប៉ុនកូនដៃសង្ស័យកាន់ទៅសួរអ្នកលក់បាយក្បែរនោះ ទើបដឹងដាខ្សែកដែកទេជាក្រឡៃ ជនរងគ្រោះទ្រហោយំនឹកស្តាយរបស់ទ្រព្យ។បន្ទាប់ពីដឹកថា ឆាញ់កលល្បិចជនល្មើស ជនរងគ្រោះទាំង ០២នាក់ បានពឹកពាក់បុរសម្នាក់ជាអ្នកលក់បាយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕