2024-01-11 03:01
102

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១០នាទីទាបភ្លឺ នៅចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន  កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុក បវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក បវេល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ 

ក្នុងកិច្ចប្រតិបត្តិការនេះ  សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ឈ្មោះ មាស សមុទ្រ ហៅហួច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង, ២.ឈ្មោះ ឆាត ឆុន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និង៣.ឈ្មោះ សេងលី សេងឡម ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ 

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់ ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-ដបសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១ ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់ឈ្មោះ សេង លី សេង ឡម ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានដីកាបង្គាប់អោយចាប់ខ្លួនលេខ ៩០១ ត.ព្រ ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោក សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៣ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន  កម្លាំងអធិការដ្ឋាននគរបាលស្រុក បវេលកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕