2023-07-26 11:07
170

ក្រុងព្រះសីហនុ-     សេចក្តីរាយការណ៍មួយបានអោយដឹងថា នៅព្រឹកថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោ យមានការសម្របសម្រួល នីតិវិធីពី  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុលោក ពេញ ពិសិដ្ឋ និង លោក សរ កក្កដា អភិបាល ក្រុងព្រះសីហនុ បានដឹក នាំកម្លាំងគណៈ បញ្ជារការឯកភាពរដ្ឋបាល ក្រុងព្រះសីហនុ ធ្វើការកម្ទេ ចចោល ទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាត ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ក្នុងអំឡុងពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២ ៣ ក្នុងក្រុងព្រះសីហនុចំនួន១៥ ទីតាំង ក្នុងនោះមានទូទូហ្គេមអេឡិច ត្រូនិកសរុបចំនួន៤៦គ្រឿង ៕

 ប្រភពបានឲ្យដឹងថា នៅខេត្តព្រះសី ហនុ សព្វថ្ងៃនេះ សំបូរល្បែងស៊ីស ងណាស់ តាមប្រព័ន្ធអនឡាញ និងល្បែងដទៃទៀត ភាគច្រើនជនជាតិចិនជាអ្នកបើកឱ្យលេង ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយអាជ្ញាធរនិងសមត្ថកិច្ចនៅខេត្តព្រះសីហនុ។