2023-10-27 12:10
315

បាត់ដំបង៖     កាលពីថ្ងៃព្រហស្បត្តិ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កព. ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច លោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានចាត់តាំងកម្លាំងក្នុងអង្គភាពសហការជាមួយអាជ្ញាធរស្រុកសង្កែ ផ្នែករដ្ឋបាលជលផល នគរបាលស្រុកសង្កែមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរ បាលស្រុកនិងកម្លាំងសហគមន៍កំពង់ព្រះ រួមទាំងអ្នកសារព័ត៌មានផងបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តឃុំកពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ 

-*ជាលទ្ឋផលទទួលបាន៖ 
-សាច់មងប្រវែង ១,៩៥០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន ០៧។
-បង្គោល ៣០០ដើម។
-ប្រលែងកូនត្រីចម្រុះ ៥០គីឡូក្រាមទៅក្នុងបឹងធម្មជាតិ។(សាច់មងនិងបង្គោលក្រុម ការងារសម្រេចកាប់បំផ្លាញ និងដុតចោលនៅហ្នឹងកន្លែង៕ម៉ា ស៊ីណា ពីខេត្តបាត់ដំបង