2023-09-15 10:09
143

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យតាមមណ្ឌលប្រឡងរាជធានី-ខេត្តនីមួយៗ អំពីស្ថានភាពដោយផ្តោតលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង អគារ និងបន្ទប់ ដើម្បីត្រៀមទុកមុនរួចជាស្រេច។

ក្រសួងអប់រំ បានឱ្យដឹងនថា នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ សកម្មភាពក្រុមការងារបានចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗ ត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងនៅតាមរាជធានីខេត្ត ដោយផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេងស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក។

ក្រសួងអប់រំ បានបញ្ជាក់ថា “ក្នុងករណីមានបេក្ខជនមានបញ្ហាសុខភាព ត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បីធានាបានថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ប្រព្រឹត្តទៅដោយរលូន”៕