2023-12-04 03:12
209

ខេត្តបាត់ដំបង៖     ករណីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួនរូបនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី នៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលស្រុកភ្នំព្រឹកបង្ក្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០១នាក់អនុវត្តតាមច្បាប់។ 

ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាត ក្នុង ភូមិ សាស្រ្តខាងលើ និង បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អែល ហាំម៉ាត់ ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន០២ថង់ (សង្ស័យមានសារធាតុញៀន)។
បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕