2024-01-30 11:01
80

បាត់ដំបង  ៖  ហោចណាស់ក៏មានមនុស្ស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃរសៀល ទី២៩.ខែមករា ឆ្ឆ្នាំ២០២៤ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ជនរងគ្រោះទាំងពីរនាក់ខាងលើនេះមិនត្រូវបានគេស្គាល់អត្ត           សញ្ញាណនោះទេ ។
   តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លិចពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AL-6312 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1R-7889បើកបរដោយបុរសវ័យជាង៥០ឆ្នាំម្នាក់ក្នុ ងទិសដៅពីលិចទៅកើត បានរ៉េចង្កូតទៅបុកគ្នាពេញទំហឹង                            បណ្តាលអោយរងរបួសធ្ងន់ទាំង០២នាក់តែម្តង។
   បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅជួយអន្តរាគមន៍ដឹកបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់  វែងរួចអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។