2023-08-02 02:08
164


ខេត្ដកណ្ដាល៖     ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នា បង្កើតជាអំពើហិង្សាវាយគ្នាទៅវិញទៅមក ឈានដល់បុរសម្នាក់យកកូនកាំបិតចាក់លើគូរទំនាស់របស់ខ្លួនបណ្ដាលឲ្យរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង  ២០និង១០នាទី ចំណុចភូមិដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 
    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  សោម សាវ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិ ដើមឬស ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ សុខ ណាវីន ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖
-កូនកាំបិតចុងស្រួចចំនួន ០១ មានដងជ័ររុំស្កុតព័ណខ្មៅប្រវែង ២០ សង់ទីម៉ែត្រ។
      បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។ ចំនែកជនសង្ស័យត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមឬសឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕