2024-03-18 04:03
86

ពោធិ៍សាត់៖ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏ក្តៅគគុកក្នុងរយៈទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង សមត្ថកិច្ចចម្រុះឃ្លុំដីបានជាង ២៥ ០០០ហិកតា និងឃាត់បញ្ជូនជនសង្ស័យ ចំនួន ០៤នាក់ ទៅតុលាការចាត់ការតាមផ្លូវច្បាប់។ 

លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពិភាក្សាអំពីបញ្ហាប្រឈមរកដំណោះស្រាយ របស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង ១០ក្រុម ដែលចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ នៅភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ព្រមទាំងដាក់បញ្ជារតាមចាប់ខ្លួនចំពោះជនជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ។ 

ពិពីនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកវាលវែង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្នងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មការថ្នាក់ខេត្តដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិសាត់ បានចេញបទបញ្ជាម៉ឺងមាត់ឲ្យអនុគណ:កម្មការទាំង ១០ស្វែងរកចាប់ខ្លូនឲ្យខានតែបានចំពោះអ្នកប្រព្រិត្ត និងអ្នកពាក់ព័ន្ធជាមួយបទល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋដោយខុសច្បាប់ក្នុងគោលដៅទាំង ១០នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ 

លោកបន្តទៀតថា ចំគោលដៅទាំង ១០ រួមមាន៖ 
គោលដៅទី១- ត្រង់ចំណុចខ្នង១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា គោលដៅ, 
គោលដៅទី២- ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មបាំង និងចំណុចច្រកចង្អៀតក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ, គោលដៅ, 
ទី៣- ចំណុចអូរ១ អូរ២ ក្នុងភូមិដីខ្មៅនិងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំក្នុងភូមិដីក្រហម ឃុំអន្លង់រាប, 
គោលដៅទី៤- ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប, 
គោលដៅទី៥- ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ, 
គោលដៅទី៦- ចំណុចជើងភ្នំខ្មោច ភូមិចំការជ្រៃខាងត្បូង ចំណុចជើងភ្នំ១៥០០ ចំណុច៨០ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប, 
គោលដៅទី៧- ចំណុចខាងមុខ និងខាងក្រោយលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រមោយ រហូតដល់ព្រំប្រទល់ ភូមិកំប៉ង ឃុំក្រពើពីរ, 
គោលដៅទី៨- ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យក្នុងភូមិកំប៉ង ឃុំក្រពើពីរ, 
គោលដៅទី៩- ចំណុចមុងរី ក្នុងភូមិដួងឃ្លៀង ឃុំប្រមោយនិងព្រំប្រទល់ខាងស្រុកភ្នំក្រវាញ និង 
គោលដៅទី១០- ចំណុចអូរទី២ ជើងភ្នំសុគុណក្រោយសហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ភូមិផ្ចឹមជ្រុំ ភូមិឈើទាលជ្រុំ ឃុំប្រមោយ។ 

នៅក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ លោកប្រធានគណ:កម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រខេត្តពោធិ៍សាត់បានសង្កត់ធ្ងន់ថា «បើមិនចាត់វិធានការយ៉ាងម៉ឺងមាត់យ៉ាងដូច្នេះទេគឺយើងមិនអាចឈានទៅទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិបានទេ។ បើជាអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មន្ត្រីរាជការគប់គិតគ្នាជាលក្ខណ:ប្រព័ន្ធនោះដាច់ខាតត្រូវប្រើអភិក្រមទី៥ 
គឺ វះកាត់ ហើយប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់បទបញ្ជា ចំពោះដីដែលហូតបានទាំងប៉ុន្មានត្រូវឃ្លុំទុកជាសម្បត្តិរដ្ឋ និងត្រូវដាំដើមឈើឡើងវិញ»។ 

បើតាមប្រសាសន៍ណែនាំ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនជាមតិដល់លោកអភិបាលខេត្តពោធិសាត់ ក្នុងការអនុវត្តតួនាទីភារកិច្ចប្រតិបត្តិការមាន ០៦ ចំណុច គឺ៖ 
ទី១- ត្រូវទប់ស្កាត់បញ្ឈប់សកម្មភាពទន្រ្ទាន, 
ទី២- ត្រួតពិនិត្យ អត្តសញ្ញាណអ្នករំលោពច្បាប់កាប់គាស់ឈួសឆាយបំផ្លាញព្រៃ កាន់កាប់ដីជាកម្មសិទ្ធិខុសច្បាប់, 
ទី៣- បង្ក្រាប និងស្រាវជ្រាវបង្ក្រាប មេខ្យល់ មេក្លោង តាមច្បាប់ , 
ទី៤- ដោះស្រាយ ចំពោះប្រជាជនក្នុងខេត្ត , ប្រជាជនចំណាកស្រុកឆ្លងខេត្ត គឺអញ្ជើញអាជ្ញាធម៍ខេត្តសាមុីមកធានាឱ្យវិលត្រឡប់ទៅវិញ និងធ្វើការត្រួតពិនិត្យបើប្រជាជនគ្មានដីធ្លីពិត គឺអាជ្ញាធរខេត្តតម្លើងបញ្ជីស្នើសុំដីធ្លីទៅប្រមុខរាជរដ្ឋាភិបាលដើម្បីដោះស្រាយជូនបងប្អូនដែលក្រីក្រគ្មានដីធ្លីពិតប្រាកដ, 
ទី៥- វិធានការណ៍ អប់រំផ្សព្វផ្សាយជាកិច្ចការបឋម និងត្រូវធ្វើជាប្រចាំតាមគ្រប់មធ្យោបាយ  ពង្រឹងវិធានការរដ្ឋបាល និងសម្រួចវិធានការណ៍ច្បាប់ និងទី៦- សម្អាតផ្ទៃក្នុងមន្ត្រីកងកម្លាំងអ្នកមានសមត្ថកិច្ចអ្នកអនុវត្តជាដំបូង  រកការឯកភាពផ្ទៃក្នុង ប្រើយន្តការតែមួយគឺក្រោមការដឹកនាំបញ្ជាចាត់ចែងផ្ទាល់ពីគណះបញ្ជាការឯកភាពខេត្ត. និងចូលរួមដោយឆន្ទ័ះស្មោះត្រង់ ឯក្រសួងស្ថាប័ន អង្គភាពពាក់ពន្ធ័ជាអ្នកគាំទ្រ និងជាបង្អែកឱ្យគណះបញ្ជាការឯកភាពខេត្ត ជាអ្នកតាមដានត្រួតពិនិត្យពិគ្រោះយោបល់ ។ 
លោក វង្ស អេង អភិបាលស្រុកវាលវែង បានប្រាប់ SMJ នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ តាមរយះទូរសព្ទថា «គិតចាប់ពីថ្ងៃបើកយុទ្ធនាការ ថ្ងៃទី១៣មិនា រហូតដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤នេះកម្លាំងដែល ចុះបង្រ្កាប បទល្មើសធនធានធម្មជាតិនៅស្រុកភ្នំក្រវាញនិងស្រុកវាលវែង ដែលមានចំនួន (១០ក្រុម) បានឃ្លាដឺមកវិញជាង ២.៥០០០ហិកតា ចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការបាន ចំនួន ០៤នាក់ រឹបអូស និងដុតកម្ទេចចោលនៅកន្លែងនៃសម្ភារះបទល្មើសបំផ្លាញធនធានធម្មជាតិបានមួយចំនួនធំ និងកំពុងបន្តបង្រ្កាបហើយតាមចាប់ខ្លួនជនជាប់ពាក់ព័ន្ធបន្តទៀត»៕ លាន គ្រន