2024-02-06 04:02
75

(បាត់ដំបង) បុរសម្នាក់ រួមនិងក្មេងសិស្សសាលា០២នាក់បានរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី០៦.ខែកុម្ភះ ឆ្ឆ្នាំ២០២៤ នៅត្រង់ចំណុចចុងស្ពានថ្មសម្តេចតេជា ហ៊ុន សែន ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក TODAY ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-៧៧៧៧ បើកបរដោយក្មេងស្រីសិស្សសាលាម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ទៀតក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក HONDA  DREAM C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១AR-7795 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន(បើកឡើងស្ពានល្មើសស្លាកសញ្ញាក៏ជ្រុលទៅបុកម៉ូតូTODAYពេញទំហឹងបណ្តាលអោយរងរបួសស្រាលទាំង០៣នាក់តែម្តង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយព្រមព្យាបាលនិងយកម៉ូតូទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕