2023-08-08 01:08
146

ភ្នំពេញ៖ រដ្ឋបាលគយ នៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាព អំពី «បញ្ជីឈ្មោះប្រទេស ឬតំបន់ និង ប្រភេទជលផល ដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។ នេះបើយោងតាមចេញផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ។

 ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិន បន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួមគេលើ «ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន»

 បច្ចុប្បន្ននេះ ជលផល របស់ប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។

 សូមជម្រាបថា ផលិតផលជលកម្ពុជាដែលភាគីចិនអនុញ្ញាតឲ្យមានការនាំចូលទៅចិនក្រោមកិច្ចចរចាររួមមានត្រីដំរី បង្កង ប្រភេទខ្យង ខ្ចៅ និងអន្ទង់ ដែលមានតម្លៃថ្លៃ និងគុណភាពខ្ពស់ ខណៈកន្លងមកកម្ពុជាក៏ធ្លាប់បាននាំចេញនូវផលិតផលជលផលទាំនេះតិចតួចទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀតដូចជា វៀតណាម ថៃ និងសឹង្ហបុរី៕