2024-03-29 04:03
55

ត្បូងឃ្មុំ៖ ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៤ ។

បើតាមសមត្ថកិច្ច នគរបាលក្រុងសួងបានបញ្ជាក់ថាជនសង្ស័យទាំង៣នាក់ខាងលើ នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅវេលាម៉ោង១២និង៥៥ នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខណៈចុះល្បាតក្នុងភូមិពណ្ណារាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ  ដែលដំបូងឡើយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ            លី សុីណា ភេទប្រុសអាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី២ឈ្មោះ ភាព ផាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានពិនិត្យឃើញថាជនសង្ស័យកំពុងទាក់ទងទិញថ្នាំញៀនតាមរយៈឆាត ជាមួយឈ្មោះ វឿន បញ្ញា ភេទប្រុសអាយុ២០ឆ្នាំ ឱ្យទៅយកថ្នាំញៀន នៅចំណុចភូមិគៀនរមៀត  ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់មកសមត្ថកិច្ចក៏បាន  ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វឿន បញ្ញា នេះតែម្តង ។

ជាមួយនិងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន០១កញ្ចាប់ ដាវ០១ដើម ទូរសព្ទ័ដៃ០២គ្រឿង និងម៉ូតូចំនួន០២គ្រឿងផដែរ។
ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចនគរបាលក្រុងសួង          កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំនៅថ្ងៃទី២៨ខែមីនាឆ្នាំ ២០២៤ ដើម្បីចាត់ការតាមនីតិវិធី។