2024-02-15 11:02
87

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបុកពេញទំហឹង ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅ តាមបណ្តោយផ្លូវ ជាតិលេខ៤ ក្នុងភូមិ ក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាកហុងដា វ៉េវ គ្មានផ្លាកលេខ បើកបរពីកើតទៅលិច។លុះពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខពេញទំហឹងក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្កុបពី ឈ្មោះឆេង ថេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌តែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយកវត្ថុតាងម៉ូតូ និងរ៉ឺម៉ក ទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។