2023-06-27 03:06
276

ខេត្តប៉ៃលិន÷នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍(ម៉ូតូបុកអ្នកដលរថ្មើជើង) ចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

មន្ត្រីនគរបាលជំនាញនៃអធិការស្រុកសាលាក្រៅបានបន្តថា÷ករីណនេះបណ្តាលឱ្យបុរស ស្ត្រី រងរបួសធ្ងន់ ចំនួន០២នាក់ និងខូចខាតម៉ូតូ (កម្រិតស្រាល)។ បុរសស្ត្រីរងគ្រោះទាំង២នាកមានឈ្មោះដូចខាងក្រោម÷

 ទី១ -ជនរងគ្រោះឈ្មោះ អ៊ុយ មើ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកថ្មើជើង (រងរបួសធ្ងន់) ។

 ទី២-ជនបង្កឈ្មោះ នៅ កេង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ ទឹកប្រាក់លាយក្រហម សេរី ២០០៦ ពាក់ស្លាកលេខ សៀមរាប1F-8469(រងរបួសធ្ងន់) ។

នគរបាលជំនាញស្រុកបានបន្តទៀតថា÷ មូលហេតុខាងលើនេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវថ្នល់(គ្រួស) ទើបបណ្តាលឱ្យគ្រោះថ្នាក់តែម្ដង។

បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំព្រាល ចំណែកវត្ថុតាងត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ រងចាំដោះស្រាយនីតិវិធីច្បាប់ ។