(កំពង់ស្ពឺ)៖ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នៅទីលានសួនច្បារសម្តេចសង្ឃរាជ ជួន ណាត។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានណែនាំមន្ទីរទេសចរណ៍ឱ្យយកចិត្តទុកដាក់ និងពិនិត្យតម្លៃនៃការលក់ដូររបស់បងប្អូនប្រជាសហគមន៍ នៅតាមសហគមន៍ទេសចរណ៍នានា ដើម្បីចៀសវាងធ្វើឱ្យភ្ញៀវ ទេសចរណ៍ អាក់អន់ស្រពន់ចិត្ត ហើយអាចបោះបង់គំនិតលែងចង់មកលេងបន្តទៀត។
លោក វ៉ី សំណាង បានលើកឡើងថា កន្លងមកនៅតាមរមណីយដ្ឋានមួយចំនួន តែងតែរងការរិះគន់ និងប្រតិកម្មខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ គ្រាដែលត្រូវបានអ្នកលក់ដូរម្ហូបអាហារលក់កោរមិនដាក់ទឹក និងមានតំលៃថ្លៃហួសហេតុ។ ការណ៍នេះបានធ្វើឱ្យភ្ញៀវកើតក្តីសៅហ្មង និងបោះបង់គំនិតមកលេងទៀត មិនតែប៉ុណ្ណោះក៏បានបង្ហោះរិះគន់ចែករំលែកនៅតាមបណ្តាញសង្គមបង្អាក់ដល់គម្រោងមកកម្សាន្តដល់ភ្ញៀវដទៃទៀត។
អភិបាលខេត្ត បានបន្តថា «យើងមិនគួរឱ្យកើតមានករណីនេះនៅតាមសហគមន៍យើងទេ យើងគួរតែថ្មមចិត្ត និងរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរណ៍ ដែលមកលេងនៅតាមសហគមន៍ទេសចរណ៍យើង ត្រូវឱ្យគេមកលេង ហើយសរសើរពីសហគមន៍យើងទាំងសេវាទេសចរណ៍ ម្ហូបអាហារ និងកន្លែងកម្សាន្ត ត្រូវឱ្យគេមកលេងម្តងហើយ ចង់មកលេងទៀត និងណែនាំដល់មិត្តភក្តិ និងអ្នកដទៃពីរមណីយដ្ឋានយើង»។
លោកក៏បានណែនាំ និងគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យភ្ញៀវមិនអាចបំភ្លេច និងសរសើរពីសហគមន៍ទេសចរណ៍យើង មន្ទីរទេសចរណ៍ត្រូវយកចិត្តទុកដាក់ និងពិនិត្យណែនាំដល់ប្រជាសហគមន៍ ដែលកំពុងអាស្រ័យនៅតាម សហគមន៍ទេសចរណ៍ទាំងអស់ ឱ្យបង្កើនសេវា រួសរាយ និងម្ហូបអាហារត្រូវមានគុណភាព អនាម័យ។ ជាមួយគ្នានោះ ត្រូវកំណត់តំលៃឱ្យបានច្បាស់នៅតាមមុខម្ហូបនីមួយៗ ហើយឱ្យសមរម្យកុំកោរភ្ញៀវធ្វើឱ្យគេរៀងចាល មិនតែប៉ុណ្ណោះត្រូវធ្វើឱ្យសហគមន៍ទេសចរណ៍គ្មានសម្រាមពាសវាលពាសកាល។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលមានរមណីយដ្ឋានសម្បូរបែប ដែលគិតមកដល់បច្ចុប្បន្នមានរហូតដល់ទៅ ២០កន្លែង ក្នុងនោះមានរមណីយដ្ឋានសហគមន៍ ៨កន្លែង រមណីយដ្ឋានកែច្នៃ ៨កន្លែង រមណីយដ្ឋានកសិទេសចរណ៍៣កន្លែង និងវាយកូនហ្គោល១កន្លែង៕