2024-01-26 10:01
175

ពោធិ៍សាត់: លោក ខួយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ថា: «រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងជម្រុញឲ្យសេដ្ឋកិច្ចខេត្តពោធិ៍សាត់មានអទិភាព នៃការអភិវឌ្ឍន៍ទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដោយប៉ូលសេដ្ឋកិច្ចទី៤នេះ ត្រូវបានដាក់ចេញតាំងពីចុងអាណត្តិទី៦មកម្លេះ ។
   ការណ៍នេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ស្ថាប័នតុលាការ ថ្នាក់ដឹកនាំប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុកក្រុង ក្រុមប្រឹក្សាឃុំសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ប្រមាណជាង ២០០នាក់។
    លោក ខូយ រីដា បានលើកឡើងថា: ថ្នាក់ដឹកនាំយើងមានការគិតគូ និងយ៉ាងខ្លាំងដើម្បីទាញវិនិយោគទន់ឲ្យមកបង្កើតរោងចក្រថាមពលនៅខេត្តពោធិ៍សាត់នេះ ដោយក្រុមហ៊ុនសន្យាថា និងនាំយកក្រុមហ៊ុនធំៗ ចំនួន ១០មកបន្ថែមទៀត នៅលើទឹកដីពោធិ៍សាត់នេះ ដោយគេមើលឃើញភូមិសាស្រ្តក្នុងខេត្តពោធិ៍សាត់ មានអំណោយផល និងសក្កានុពលជាច្រើន ព្រោះបើក្រុមហ៊ុនជប៉ុនដ៍ធំមួយនេះងាកទៅអភិវឌ្ឍន៍ខេត្តកំពុងឆ្នាំង នោះខេត្តពោធិ៍សាត់ នឹងបាត់បង់ឱកាស ព្រមទាំងអត់សូវមានសំណាងឡើយ ។ បើចេញលទ្ធផលល្អដូចខាងលើនេះ ផ្លូវជាតិលេខ ១០ ប្រហែលអាចពង្រើតទៅផ្លូវភ្លោះដូចផ្លូវជាតិលេខ៥ មានទាំងព្រលានយន្តហោះ ទាំងការដឹកជញ្ជូន ព្រោះខេត្តពោធិ៍សាត់ ជាចំណុចកណ្ដាល នៃប៉ូលសេដ្ឋកិច្ចទី៤ ដឹកសម្ភារះទៅឡើងកំពុងផែកោះកុង ។
   លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្ថែមទៀតថាៈ បច្ចុប្បន្ននេះអាជ្ញាធរកំពុងយកចិត្តទុកដាក់ធ្វើកិច្ចការជាច្រើន ដើម្បីទាន់ទាញក្រុមហ៊ុនឱ្យមកវិនិយោគ ត្រូវធ្វើឲ្យខេត្តពោធិ៍សាត់មានសេដ្ឋកិច្ចល្អប្រសើរជូនប្រជាជនមានការរើកចម្រើនឡើង ដូចជាការរៀបចំសណ្ដាប់ធ្នាប់ ។ យើងនាំគ្នាធ្វើឲ្យអស់លទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំសោភ័ណភាពខេត្តបានស្អាតជាបណ្ដើរៗ នេះជាចំណុចសំខាន់ៗដែលត្រូវធ្វើនៅចំពោះមុខ ។
    លោក ខូយ រីដា បានបញ្ជាក់ថា: «ដើម្បីឱ្យការអនុវត្តសម្រាប់ខែមករាឆ្នាំ២០២៤ កាន់តែប្រសើរថែមទៀតនោះត្រូវដាក់ចេញផែនការ សកម្មភាព គឺត្រូវយកចិត្តទុកដាក់ អនុវត្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ដែលកំពុងមានបញ្ហានេះ គឺបញ្ហាប្រឈមគ្រឿងញៀន អ្នកណាយកផលប្រយោជន៍ពីគ្រឿងញៀនស្មើនឹងក្បត់ជាមួយប្រមុខរដ្ឋាភិបាល ៕ លាន គ្រន