2024-01-14 02:01
135

ភ្នំពេញ៖     អគ្គិភ័យបានឆាបឆេះទីលាន «បាញ់កាំភ្លើងភ្នំពេញ» យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនទាន់ដឹកមូលហេតុច្បាស់លាស់។
    សេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង ១១និង០៨ នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នមានករណីអគ្គីភ័យកំពុងតែឆាបឆេះខ្លាំង ក្នុងទីលាន «បាញ់កាំភ្លើងភ្នំពេញ» ដែលស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
     សេចក្តីរាយការណ៍បានបន្ថែមទៀតថា ក្រោយកើតមានករណីអគ្គិភ័យកម្លាំងសមត្ថកិច្ចបង្ការបន្លត់អគ្គិភ័យ និងសង្គ្រោះបានចេញប្រតិបត្តិការបាញ់ទឹកពន្លត់ ចាប់ពីម៉ោង ១១ព្រឹករហូតដល់ម៉ោងជជាង ១រសៀល អស់រយះពេលប្រមាណជាងពីរម៉ោង ទើបសមត្ថកិច្ចគ្រប់គ្រងបាន ១០ភាគរយ ដោយប្រើប្រាស់ឡានទឹក ចំនួន ១៣គ្រឿង បាញ់ទឹងអស ៣៩ជើង មានកម្លាំងសហការក្រសួងមហាផ្ទៃ, ស្នងការដ្ឋានរាជធានីភ្នំពេញ, កងពល911, និងរថយន្តស្រាបៀកម្ពុជាផខដែរ។
    ចំពោះហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះ ទីលាន «បាញ់កាំភ្លើងភ្នំពេញ» នៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុជាក់លាក់នៅឡើយទេ៕