2023-09-18 05:09
154

ភ្នំពេញ ៖ នេះជាមេរៀនឬជាបទពិសោធន៍មួយសម្រាប់បងប្អូនប្រជាពលរដ្ឋយេីងដេីម្បីបញ្ចាក់ឱ្យច្បាស់ថា ទោះបីយេីងកំពុងតែបេីកបរហេីយត្រូវគេបេីកមកបុកពីក្រោយឬពីចំហៀងក៏ដោយ បេីយេីងមិនគោរពភ្លេីងស្តុបនិងច្បាប់ចរាចរណ៍នោះទេ គឺយេីងនៅតែខុស ហេីយត្រូវសងថ្លៃខូចខាតទៅលេីគេថែមទៀត ។

ជាក់ស្ដែងមានបុរសម្នាក់បានបេីករថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងក្នុងល្បឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជាបួននិងមានសញ្ញាភ្លេីងក្រហមមិនព្រមឈប់ទេគឺរឹតតែបន្តដំណេីរទៅមុខទៀត ក៏ត្រូវរថយន្តឡិចសុីសLX-570 បេីកបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត ហេីយត្រូវភាគីរថយន្តឡិចសុីសLX-570ទាមទារសំណងនៃការខូចខាត ។ 

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះកើតឡើងកាលពីវេលាម៉ោង១២ និង២៤នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវលេខ៥៩២ កែងនឹងផ្លូវ លេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តមួយគ្រឿងម៉ាក Toyota ហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ភ្នំពេញ2X-4468 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣១៥ ពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនមិនព្រមឈប់ភ្លើងស្តុបពណ៌ក្រហមនោះទេ បានបន្តដំណេីរទៅមុខថែមទៀត ក៏ត្រូវរថយន្តឡិចសុីសLX-570 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AW-1111 ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥៩២ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏បុកចំពីចំហៀងរថយន្តហាយឡេនឌ័រ បណ្ដាលឱ្យរងការខូចខាត តែមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងភាគីរថយន្តហាយឡេនឌ័រ ព្រមទទួលកំហុសក៏បានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តឡិចស៊ីស570 ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕