2023-07-26 06:07
162


ភ្នំពេញ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនជាតិចិនមានគ្នា៣នាក់ក្នុងល្បឿនលឿនបំពានភ្លេីងស្តុបពណ៌ក្រហមបានជ្រុលទៅបុកជាមួយរថយន្តKIA Moning បណ្តាលឱ្យរបួសស្ត្រីម្នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។


   ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ 
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកKIA moning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-0793 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចភ្លើងស្តុបចំការមនជាកន្លែងកេីតហេតុដោយសារភ្លេីងស្តុបលោតពណ៌ខៀវទេីបបន្តទៅមុខ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាកប៊ែលី ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាBANTLY.9 បេីកបរដោយបុរសជនជាតិចិនម្នាក់រួមដំណេីរជាមួយមនុស្សប្រុសស្រី២នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុកជាមួយរថយន្តKIA ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ជិះក្នុងរថយន្តKIAរងរបួស ចំណែករថយន្តរងការខូចខាតទាំងសងខាង។ 
  ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តស៊េរីទំនេីបចេញថ្លៃជួសជុលទៅលេីរថយន្តKIAដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕