2023-09-10 10:09
143

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ លីដារ៉ាវុធ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិ ស្ទឹងបត់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ដោយសង្ស័យមានវិបត្តក្នុងក្រុមគ្រួសារ។ 
    ហេតុការណ៍មេប៉ុស្តិ៍រងច្រកព្រំដែនចង.សម្លាប់ខ្លួនខាងលើនេះ នៅវេលាម៉ោង ១១ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
   មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារកណ្តាល បានប្រាប់ថាជនរងគ្រោះមានឈ្មោះ លី ដារ៉ាវុធ ភេទប្រុសអាយុ ៣៩ឆ្នាំ មានឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ ជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានប្រពន្ធ-កូននៅរាជធានីភ្នំពេញ។ 
   ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះមិនឃើញមកធ្វើការងារទើបមិត្តភក្តិបានទៅមើលដល់បន្ទប់ស្នាក់នៅជនរងគ្រោះចាក់គន្លឹៈខាងក្នុងទើបបង្កើតគណៈកម្មការគាស់ទ្វារចូលឃើញជនរងគ្រោះចង.កដោយក្រម៉ាដែលចងជាបចម្រឹងបង្ហួចតែម្តង។ 
   លោកវរសេនីយ៍ត្រី ប្រិម សុផល មេប៉ុស្តិ៍នគរបាលផ្សារកណ្តាក បានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញស្រាយចុះពិនិត្យ និងកោសលវិច្ឆ័យលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតបានចង.កពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន។ តាមស្ថានភាពសពអាចកើតឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។ 
   ចំពោះមូលហេតុ អាចបណ្តាលមកពីរឿងរ៉ាវផ្លូវចិត្ត ក្នុងរង្វង់គ្រួសារធ្ងន់ធ្ងរ ទើបចង.កធ្វើអត្តឃាតសម្លាប់ខ្លួន។ ក្រោយពិនិត្យហើយមន្ត្រីជំនាញបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍៕