2023-07-09 03:07
163


ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ! ។


   ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់ (ស្រី ២នាក់) និងប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ (ស្រី ៣នាក់)។
   វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៩២,២៧ក្រាម និង២កញ្ចប់តូច
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ១០អង្គភាព មានដូចខាងក្រោម៖
   *១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
   *២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៧៦,៩០ក្រាម។
   *៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៥ក្រាម។
   *៤ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ២នាក់។
   *៥ / ព្រះវិហារ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៩,៨២ក្រាម។
   *៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៩៥ក្រាម។
   *៧ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។
   *៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៦ក្រាម។
   *៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៩ក្រាម។
   *១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច ៕