2023-05-19 07:05
421


ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីខ្មែរ ចិនចំនួន២០នាក់ដកហូតសម្ភារមួយចំនួន។ 


   ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបុរីញូវថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
   តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ ដោយថៅកែជាជនជាតិចិន។ 
   ក្រោយពីទទួលបានព័ត៌មានភ្លាមលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ ស្រី១១នាក់ជាជនជាតិខ្មែរ និងដកហូតសម្ភារមួយចំនួន។ 
   ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមនីតិវិធី។ដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕