2023-06-07 08:06
411

ភ្នំពេញ៖     រថយន្ត High Lander មូយគ្រឿង បានបើកបុករថយន្តព្រុស និងម៉ូតូមួយទៀត នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ មិនព្រមឈប់ដើម្បីទទួលខុសត្រូវលើករណីនេះ បានបន្ថែមល្បឿនគោលបំណងរត់គេចខ្លួន បានជ្រុលទៅបុករះរថយន្តជាច្រើនទៀតជាបន្តបន្ទាប់គ្នា។ 
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បុករះខាងលើ បានកើតឡើងវេលាម៉ោង ០៩និង១៥នាទីយប់ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣មស្ថិតតាមបណ្ដោយ ផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
ចំពោះរថយន្តបង្កបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញា បើករថយន្ត ម៉ាក High Lander  ពាក់ស្លាកលេខភ្នំពេញ 2AG-9943។ 
សាក្សីបាននិយាយថា មុនពេលកើតហេតុ ឃើញរថយន្តHigh Lander បានបុករថយន្ត ម៉ាក ព្រូស និងម៉ូតូ Scoppy ម្ដុំពេទ្យលោកសង្ឃ ហើយបើករថយន្តមិនឈប់ព្យាយាមបើករត់គេចរហូតដល់ម្ដុំហាង "ហ្គូដថេស" បុករថយន្ត ចំនួន ០៥គ្រឿង និងម៉ូតូ ម៉ាក ZommerX មួយគ្រឿងទៀតជាបន្តបន្ទាប់គ្នា បណ្ដាលរងការខូចខាត និងមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។ 
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងរួចយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីកសាងសំណុំរឿង និងរងចាំដោះស្រាយតាមនិតិវិធី៕