2023-12-29 11:12
123

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៨  ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មានចំនួន ១៥ករណី និងកម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៥៦នាក់ ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
   ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥៦ នាក់(ស្រី ៦នាក់) រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់); ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់(ស្រី ១នាក់); ប្រើប្រាស់ ៦ករណី ឃាត់ ៤០នាក់(ស្រី ៥នាក់)។ 
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែធ្នូ រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៤,៧២ក្រាម និង៥៨កញ្ចប់តូច។ កេតាមីន(Ke) ស្មេីនិង ១៧,៥៧ក្រាម។ ហេរ៉ូអុីន(Heroine) ស្មេីនិង ២១០០០,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកKe ៩,៣៣ក្រាម និងHeroine ២១០០០,០ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២១នាក់ ស្រី ៥នាក់ ចាប់យកKe ៨,២៤ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។
៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ៤៦កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៦ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០កញ្ចប់តូច។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
៨ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យលIce ២កញ្ចប់តូច។
កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព
១ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៤,៧២ក្រាម៕