2024-03-29 04:03
54

(កំពត) គួរឱ្យអាសូរណាស់ក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនបង្កើតចុះងូតទឹកស្រះទឹកជិតផ្ទះលង់ទឹកស្លាប់បាត់បង់ជីវិតទាំងពីរនាក់បងប្អូនកាលពីវេលាម៉ោងជាង9ព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៤ នេះមានករណីក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនបានលង់ទឹកស្លាប់នៅភូមិកំពង់ត្រាចទី ២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

នេះបើយោងតាមការបញ្ជាក់ពីឪពុក ម្ដាយ ក្មេងជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថាខ្លួនជាម្ដាយមិនបាននៅផ្ទះទេគឺរវល់ទៅផ្សារកំពង់ត្រាច ហើយកូនៗទាំងពីរនាក់នៅផ្ទះ-កូនស្រីច្បងដែលជាជនរងគ្រោះនោះមានឈ្មោះ ហាងកញ្ញា អាយុ ១១ ឆ្នាំ និងកូនប្រុសប្អូនមានឈ្មោះ ហាង សារុន ភេទប្រុសអាយុ ៩ ឆ្នាំ ហើយអ្វីដែលសោកសៅនោះឪពុកម្ដាយបានត្រឹមតែបង្ហូទឹកភ្នែកតែប៉ណ្ណោះដោយសារតែម្ដាយឪពុកនិកមិនស្មានថាកូនៗនាំគ្នាចុះងូតទឹកលេងបណ្ដាលអោយស្លាប់ខ្លួនបែបនេះបាត់តាំងពីម៉ោងប្រហែល9ព្រឹកលុះដល់ម្ដាយត្រឡប់មកពីផ្សារម៉ោង ១២ ថ្ងៃត្រង់ទើបមានការភ្ញាក់ផ្អើលរឿងបាត់កូនៗក្រាន់តែដើររកទើបឃើញខោអាវនៅមាត់ស្រះទឹកបានទើបដឹងថាពួកគេទាំងពីរនាក់លង់ទឹកស្លាប់បាត់បង់ជីវិតទាំងពីរនាក់។(សឹង រ៉ាត់)