2023-12-12 01:12
115

ភ្នំពេញ៖   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី  សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
   បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 
   ជនរងគ្រោះឈ្មោះ សាក់ សុខ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញឡំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1P-1380ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនសង្ស័យអ្នកបើកស្រវឹងស្រាបានជ្រុលទៅបុកគូទឡំប្រឺតាពេញទំហឹងបណ្តាលឱ្យម៉ូតូដួលទៅនឹងថ្នល់រងរបួសធ្ងន់។ 
   ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីព្យាបាល៕