2024-04-25 08:04
42

កំពត៖ តារា Tik Tok និងជាអ្នកផលិតមាតិការកម្សាន្តសប្បាយ ដើម្បីទាក់ទាញស្វែងរកលុយតាមប្រព័ន្ធ Internet បានចូលខ្លួនទៅសុំទោស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត្កកំពត នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានចូលរួមពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងមន្ត្រីរដ្ឋបាលខេត្តមួយចំនួនផងដែរ។
   តាមប្រភពព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសានេះថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យតារា Tik Tok លោក Santakh ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពតថ្មីៗនេះ។
ឯកឧត្តមអភិបាលខេត្តកំពត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹង និងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត។
   សូមបញ្ជាក់ថា ក្រោយបែកធ្លាយរូបថតមិនសមរម្យភ្ជាប់ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹកមួយសន្លឹករបស់បុគ្គលឈ្មោះ ស៊ុំ សារុន ហៅ Santa ដែលជាអ្នកផលិតមាតិកាកម្សាន្ត និងជាតារា Tik Tok ល្បីល្បាញមួយរូប នាំឱ្យមហាជនផ្ទុះកំហឹង និងរិះគន់យ៉ាងចាស់ដៃ ទើបបុគ្គលរូបនេះទទួលនូវកំហុតចេញមុខសុំទោស ព្រមទាំងចូលខ្លួនដល់រដ្ឋបាលខេត្តកំពត ដើម្បីទទួលនូវកំហុសឆ្គង និងធ្វើការសុំទោប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ៕