2023-09-30 03:09
229

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្ដីណែនាំ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
* បណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។
* រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៩០%។

* ដោយឡែករាជធានីភ្នំពេញនៅក្នុងថ្ងៃនេះ អាចមានភ្លៀងនៅកម្រិតបង្គួរ ជាមួយនឹងភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៩០%៕a