2023-10-02 12:10
229

កំពង់ស្ពឺ៖ កម្លាំងអាជ្ញាធឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលដំបូករូងជាច្រើននាក់ បានចុះអនុវត្តន៍ដកដាំណាំ ដើមឈើ និងបង្គោលរបងប្រជាពលរដ្ឋ ដោយអះអាងថា បានរំលោភលើសាធារណៈរបស់រដ្ឋ ប៉ុន្តែពលរដ្ឋដែលរងគ្រោះដោយសារការរំលោភបំពាន បានចោទអាជ្ញាធរឃុំថា បានរំលោភសិទ្ធពលរដ្ឋយ៉ាងខ្លាំង ខណៈដីនោះគាត់បានអាស្រ័យផលលើដីនេះចាប់តាំងពីសម័យសមាហរណកម្មក្នុងអំឆ្នាំ១៩៩៦-១៩៩៧ មកម្លេះ។ 

 ពលរដ្ឋម្នាក់មានឈ្មោះ អ៊ុក ចំណាន ភេទប្រុស អាយ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ែម ណាត់ អាយុ ៤៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ មន្ត្រីអាជ្ញាធរឃុំ និងនគរបាលរដ្ឋបាលឃុំដំបូករូងជាច្រើននាក់ បានចុះមកដកផលដាំណាំរបស់គាត់ដែលដាំលើដីជាប់មាត់អូរដែលគាត់អាស្រ័យតាំងឆ្នាំ១៩៩៧ មកលម្លេះដោយមិនបានជួនដំណឹងអីមួយមាត់។ 

 ចំពោះសកម្មភាពខាងលើនេះ លោក អ៊ុក ចំណាន ដែលជាអតីតពលរដ្ឋក្នុងសម័យសមាហរណកម្ម បានចាត់ទុកទង្វើរបស់ក្រុមមន្ត្រីអាជ្ញាធរឃុំដំបូករូង គឺជាការរំលោភរស់នៅរបស់គាត់យ៉ាងខ្លាំង ព្រោះនឹងចុះមកអនុវត្តន៍ដកផលដណាំ បំផ្លិចបំផ្លាញដើមឈើ និងបង្គោលរបងគួរតែណែនាំ ជួនដំណឹង ឬប្រាប់ឲ្យដឹងជាមុនទើមជាការត្រឹមត្រូវ និងគោរពសិទ្ធណលរដ្ឋ មិនគួរចុះមកអនុវត្តន៍ឆៅៗបែបនេះឡើយ។ 

 លោក អ៊ុក ចំណាន បានរៀបរាប់ថា ដីនេះជាដីរបបដែលគេបានចែកឲ្យក្នុងសម័យសមាហរណកម្មច្របាច់ចូលគ្នាក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងឆ្នាំ១៩៩៧ ដោយកាប់ឆ្ការត្រួសត្រាយព្រៃដាំដំណាំបន្ទាប់រហូតដល់បច្ចុប្បន្ននេះ គឺអាជ្ញាធរបានធ្វើប្លង់កម្មស្របច្បាប់ផងដែរ ប៉ុន្តែនៅឆ្នាំ២០២២ អាជ្ញាធរឃុំស្រុកបានធ្វើកាត់ខាងក្រោយកន្ទុយរបស់គាត់ និងចូលលើដីមានប្លង់រឹងរបស់គាត់ទទឹង៨ម៉ែត្របណ្តោយប្រមាណជា ២០០ម៉ែត្រ ពុំមានសំណងអ្វីឡើយ ហើយគាត់ក៏មិនទាមទាអ្វីដែរ មានតែសប្បាយពេលមានផ្លូវបែបនេះ។ 

 លោកបន្តទៀតថា បន្ទាប់អាជ្ញាធរធ្វើផ្លូវកាត់កន្ទុយដីរបស់នៅម្ខាងផ្លូវសល់ដីបន្តិចបន្តួចដែលលោកធ្លាប់អាស្រ័យផលនោះ ដាំទិញកូនឈើដូចជា ជីម្ទេស ស្លឹកគ្រៃ ដើ អាកាស្យា ប្រេងខ្យល់ និងស្វាយចន្ទី ដើម្បីគ្រាន់ជាម្លប់ ប្រើប្រាស់ផ្សេងៗ ប៉ុន្តែត្រូវលោកមេឃុំបញ្ជារកម្លាំងមកដកបំផ្លិចបំផ្លាញគ្មានសល់ និងមិនបានជួនដំណឹងមួយមាត់ឡើយ។ លោក អ៊ុក ចំណាន៖ លោកទទួលស្គាល់ថា ដីនោះជាដីរបស់រដ្ឋមែន ប៉ុន្តែលោកបានប្រើប្រាស់ និងអាស្រ័យផលរាប់សិបឆ្នាំកន្លងមកហើយ ហើយលោកក៏មិនចង់រំលោភធ្វើជាកម្មសិទ្ធអ្វីដែរ គឺក្រាន់តែចង់ដាំដើមឈើនោះដើម្បីជាប្រយោជន៍សាធារណៈខ្លះ និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខ្លះ ប្រសិនបើថ្ងៃក្រោយរដ្ឋត្រូវការយកទៅធ្វើអ្វីគាត់មិនតវ៉ាទាមទាអីទេ ប្រគល់ជួនរដ្ឋដៃទាំងទ្វេ។ 

 លោក អ៊ុក ចណាន បានបញ្ជាក់ថា លោកមិនអស់ចិត្តដោយសារអាជ្ញាធរឃុំហាក់គាបសង្កត់ ធ្វើបាបពលរដ្ឋទន់ខ្សោយជ្រុលពេក សូម្បីរបងរបស់លោកធ្វើការដកចេញពីផ្លូវប្រហែល៤មែត្រទៀត ដែលជាដីស្ថិតក្នុងប្លង់កម្មសិទ្ធរបស់គាត់ដែរ បើអ្នកផ្សេងៗទៀតគេធ្វើជាប់នឹងផ្លូវឹងមាំអត់ដែលបញ្ហាសោះ ចំឡែកតែគាត់មេឃុំតាមរករឿងមិនចេះមិនចេះហើយ អ្វីគាត់អត់ចិត្តខ្លាំងការចុះមកបំផ្លិចបំផ្លាញដំណាំ ដើមឈើនេះ មិនបានជួនដំណឹងតែម្តង

 លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ បានប្រាប់ឲ្យដឹងថា ដីនឹងជាដីចំណីផ្លូវ ជាដីសាធារណៈរបស់រដ្ឋទេ ហើយប្រជាពលរដ្ឋម្នាកហ្នឹងបានរំលោភដីសាធារណៈ និងពាក់ព័ន្ធនឹងភាគីម្ខាងទៀត គេមានប័ណ្ណកម្មសិទ្ធ ហើយដីដែលរំលោភនោះ ជាដីសាធារណៈរបស់រដ្ឋទេ។ រឿងនេះមិនទើបនឹងកើតទេ គឺ២ទៅ៣ឆ្នាំកន្លងមកហើយ ស្រុក និងឃុំធ្លាប់បានណែនាំ ហើយឃុំក៏បានសុំយោបលមកអនុវត្តម៉េចដែរ? ខ្ញុំក៏ថា បើដីហ្នឹងជាដីសាធារណៈអត់មានអីគាត់ទៅរំលោភបំពានទេ គាត់កាន់កាប់ប៉ិនណាគាត់ប្រើប្រាស់ប៉ុណ្ណឹងចុះ

 លោកអភិបាលស្រុកភ្នំស្រួចបន្ថែមថា តាមច្បាប់ប្លង់កម្មសិទ្ធខាងជំនាញបានកាត់ចេញអស់ប៉ុន្មាននោះ ប៉ុន្តែពាក់ព័ន្ធរឿងនេះ ប្រជាពលរដ្ឋនោះ នៅតែរំលោភទាំងដីចំណីផ្លូវសាធារណៈ និងដីចំណីស្ទឹងហ្នឹងផង អញ្ចឹងឥឡូវគាត់មកបិទផ្លូវសាធារណៈរបស់រដ្ឋ ហើយឃុំយោលបល ក៏ប្រាប់ថា ដីបើជាដីសាធារ ណៈជាសិទ្ធរបស់អាជ្ញាធរសាធារណៈត្រូវអនុវត្តន៍មិនខុសអីទេ