2023-07-17 04:07
215

រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លើ ផ្លូវ៦០ម៉ែត្រ នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​

អាណិតគាត់ណាស់លោកអើយ បុរសម្នាក់ កំពុងដើរលក់ផ្កាតាមស្តុប ខណៈរថយន្តនិងម៉ូតូផ្សេងទៀត កំពុងឈប់ស្តុបក្រហម រង់ចាំស្តុបខៀវ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុមហ៊ុនម៉ាសឺដែស ស្រាប់តែមានរថយន្តព្រូស ពណ៌ខ្មៅមួយគ្រឿង បើកលឿនខ្លាំងណាស់ មកបុកផ្ទប់រថយន្តឡិចស៊ីស រុញបន្តបុរសអ្នកផ្កា ផ្ទប់នឹងគូទរថយន្តព្រូសពណ៌ខៀវ ទៅបុកផ្ទប់ម៉ូតូ២គ្រឿងទៀតនៅខាងមុខ បណ្តាលឲ្យបុរសអ្នកលក់ផ្កាដែលនៅចន្លោះរថយន្តនោះ ខ្ទេចជើងម៉ត់ទាំងសងខាង ចេញឆ្អឹងមកខាងក្រៅ របួសធ្ងន់ធ្ងរណាស់ ដេកដួលស្រែកឈឺចាប់ក្នុងថ្លុកឈាម ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

តាមប្រភពព័ត៌មានបឋម ពីអ្នកជិះម៉ូតូម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់ បានឲ្យដឹងថា មុនពេលកើតហេតុ ស្តុបពណ៌ក្រហម ប្រជាពលរដ្ឋក៏ឈប់រង់ចាំស្តុប ដោយមានម៉ូតូ២គ្រឿងឈប់នៅខាងមុខ បន្ទាប់មកក៏មានរថយន្តព្រូសពណ៌ខៀវ និងមានរថយន្តឡិចស៊ីស ពណ៌ស្ករ នៅខាងក្រោយ ក្នុងទិសដៅពីច្រមុះជ្រូកក្បាលថ្នល់ ឆ្ពោះទៅតាខ្មៅ។ 

ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ក៏កាន់ផ្ការដើមមកលក់ឲ្យអ្នកដំណើរដូចសព្វដង ខណៈគាត់កំពុងដើរលក់ផ្កានៅចន្លោះខាងមុខរថយន្តឡិចស៊ីស ខាងក្រោយរថយន្តព្រូសពណ៌ខៀវ ស្រាប់តែមានរថយន្តព្រូស ពណ៌ខ្មៅ មួយគ្រឿងទៀត បើកលឿនខ្លាំងណាស់ មកបុកផ្ទប់រថយន្តឡិចស៊ីស រុញបន្តបុរសអ្នកផ្កា ផ្ទប់នឹងគូទរថយន្តព្រូសពណ៌ខៀវ ទៅបុកផ្ទប់ម៉ូតូ២គ្រឿងទៀតនៅខាងមុខ បណ្តាលឲ្យបុរសអ្នកលក់ផ្កាដែលនៅចន្លោះរថយន្តនោះ ខ្ទេចជើងម៉ត់ទាំងសងខាង ចេញឆ្អឹងមកខាងក្រៅ របួសធ្ងន់ធ្ងរណាស់ ដេកដួលស្រែកឈឺចាប់ក្នុងថ្លុកឈាម ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង ។ ចំណែករថយន្តទាំង ០៣គ្រឿង និងម៉ូតូទាំង២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការសម្រួលចរាចរណ៍ និងវាស់វែង នៅទីតាំងកើតហេតុ ដោយយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕