2023-10-24 11:10
462

ភ្នំពេញ៖    កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៣១០ កែង១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញពិតជាសាហាវឃោរឃៅខ្លាំងណាស់កូនប្រុសទើបអាយុ២ខួបឪពុកចាប់ជេីងបោកនិងជញ្ជាំងស្លាប់យ៉ាងអាណោចអាធ័មរួចយកសពទៅលាក់នៅលើឡៅតឿលេីបន្ទប់ទឹករយៈពេលពេល២ថ្ងៃរហូតធុំក្លិនទេីបបែកធ្លាយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ជាឪពុកយកទៅចាត់ការតាមនីតិវិធី  ។ 

ជនដៃដល់ដៃឆៅឈ្មោះ ភួង ធី ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 
ក្មេងប្រុសរងគ្រោះមានឈ្មោះ សុឹម សុយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងបានខលមកប្រាប់ជីដូនរបស់កុមារាខាងលើថា ឪពុកបានប្រើហិង្សាទៅលើក្មេងប្រុសរងគ្រោះ។ ជីដូនក្មេងរងគ្រោះបានបន្ថែមទៀតថា ជនដៃដល់ជាឪពុកគឺស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុស ទើបមានការប្រើហិង្សាបែបនេះ។ ហើយថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។

គួរបញ្ជាក់ផងដែរថា កុមារាខាងលើបានបាត់ខ្លួនពីផ្ទះចំនួន២ទៅ៣ថ្ងៃមកហើយ ។ ភ្លាមៗ ក្រុមគ្រួសារបានប្រកាសស្វែងរកកូនតាមប្រព័ន្ធផ្សព្វផ្សាយផង នៅតែមិនទាន់រកឃើញ។ លុះមកដល់ថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣នេះ អ្នកជិតខាងបានធុំក្លិនស្អុយចេញពីផ្ទះកើតហេតុ ខណៈពេលនោះ ក្រុមគ្រួសារមានការផ្អើលឆោរឡោ និងបានរកឃើញសពក្មេងប្រុសរងគ្រោះនៅលើឡៅតឿបន្ទប់ទឹកក្នុងផ្ទះតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនដៃដល់ជាឪពុក និងនាំខ្លួនយកទៅធ្វើការសាកសួរ ចាត់ការបន្តតាមនីតិវិធី៕