2023-10-18 04:10
246

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា៖ បុរសម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវនិងឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង យកមកអនុវត្តទោសតាមផ្លូវច្បាប់។ 

លោកអធិការស្រុក បានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅចំណុច ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន។ 
ជនសង្ស័យឈ្មោះ ព្រហ្ម ចាន់វ៉ែន ភេទ ប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០២ថង់(សង្ស័យមានសារធាតុញៀន)។ 
២-ទូរស័ព្ទដៃម៉ាក Nokaiចំនួន០១គ្រឿង ។
៣-សម្ភារ:សម្រាប់ប្រើប្រាសនិងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕