2023-07-25 06:07
151


ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ៣០ នាទីរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតត្រង់ចំណុចស្រះមួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។


   ក្មេងប្រុសម្នាក់បានទៅដើរលេងជាមួយនឹងគ្នីគ្នាចំនួន ៦នាក់បានទៅដើរលេងក្បែរស្រះមួយកន្លែងក្បែរផ្ទះហើយជនរងគ្រោះក៏បានចុះទៅលេងទឹកម្នាក់ឯងស្រាប់តែលង់លិចបាត់ស្រមោលតែម្ដង។
   ក្មេងដែលលង់ទឹកមានឈ្មោះ ហួរ វិចិត្រា ភេទប្រុស អាយុ ១១ឆ្នាំ ស្នាក់នៅជាមួយឪពុកម្ដាយក្បែរទីតាំងកន្លែងកើតហេតុ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានពីក្មេងប្រុសម្នាក់ដែលនៅជាមួយជនរងគ្រោះ បានបញ្ជាក់ថាមុនពេលកើតហេតុពួកគាត់មានគ្នា ៦ នាក់បានទៅលេងស្រះក្នុងដីឡូត៍មួយកន្លែង គោលបំណងទៅបេះផ្លែឈូក ដើម្បីយកមកញ៉ាំ នៅពេលនោះជនរងគ្រោះដែលជាក្មេងប្រុសបានទៅលេងទឹកស្រះម្នាក់ឯង ដែលក្មេងៗជាគ្នីគ្នាបានប្រាប់ថាកុំចុះលេងទឹកអីទឹកហ្នឹងជ្រៅណាស់តែជនរងគ្រោះនៅតែរឹងរូសចុះទៅលេងម្នាក់ឯង។
   បន្ទាប់មកក្មេងប្រុសជនរងគ្រោះក៏បានទាញក្មេងប្រុសម្នាក់ទៀតដើម្បីចុះទៅលេងទឹកជាមួយគ្នា ស្របពេលដែលទាញបានធ្លាក់ទឹកជ្រៅទាំងពីរនាក់ ស្រាប់តែក្មេងប្រុសដែលត្រូវបានជនរងគ្រោះទាញចេះហែលទឹកឡើងមកខាងលើ តែជនរងគ្រោះ ដែលទាញគេអត់ចេះហែលទឹកស្រាប់តែលិចបាត់តែម្ដង បន្ទាប់មកក្មេងៗគ្នីគ្នាដែលនៅខាងលើប៉ុន្មាននាក់ក៏បាន រត់ទៅហៅមនុស្សចាស់ដែលនៅក្បែរទីតាំងកើតហេតុមកជួយតែមកមិនទាន់ ជនរងគ្រោះបានលង់ទឹកបាត់តែម្ដង។

    រហូតចុះរាវរកភ្លាមៗដែរតែរកមិនឃើញ ប្រជាពលរដ្ឋ និងឪពុកម្តាយជនរងគ្រោះ ក៏បាន ទំនាក់ទំនងទៅកម្លាំង 911 ចុះមកអន្តរាគមន៍ដើម្បីរាវរកខ្លួនប្រាណក្មេងប្រុស ដែលជាជនរងគ្រោះរហូតរយៈពេល ៦ ម៉ោងទើបរកសពឃើញ។
   ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក៕