2023-12-27 06:12
133

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាបាលចែកជូនគ្រួសារ    មានជីវភាពខ្វះខាតជួបការលំបាក ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ចំនួន១៧០គ្រួសារនៅស្រុកអូរយ៉ាដាវ។
    បើតាមការលើកឡើង របស់លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ បានអោយដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៧០គ្រួសារ ដែលអញ្ជើញមកទទួលអំណោយ នាពេលនេះ មកពីភូមិចំនួន៨ក្នុងឃុំចំនួន២គឺឃុំលំជ័រនិងឃុំប៉ាតេ។ជំនួសមុខឱ្យប្រជាពលរដ្ឋលោកអភិបាលស្រុកអូរយ៉ាវដាវបានគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល គោរពអរគុណឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ដែលបានគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋស្រុកអូរយ៉ាដាវដែលមានជីវភាពខ្វះខាតនៅទីនេះបានទទួលអំណោយជាស្បៀងអាហារយកទៅដោះស្រាយក្នុងជីវភាពរស់នៅបានមួយរយៈ។
    មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែ បងប្អូនទាំង១៧០គ្រសារនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកឡើងថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ឲ្យកាន់តែល្អថែមទៀត។ ឯកឧត្តម  ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
    សូមបញ្ជាក់ផងដែរថា អំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរីនាពេលនេះ ត្រូវបានចែកជូនប្រជាពលរដ្ឋទាំង១៧០គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយ១និងមុង១។ដោយឡែកនៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាផ្ទាល់ជូនជនចាស់ជរាជាងគេមួយចំនួនផងដែរ ៕